{"asset":"news","key":"5118","locale":"km","id":"news:5118:km","entityId":"news:5118","canonicalUrl":"https://www.kps-tv.com/km/news/detail/5118","state":"ready","title":"ក្រសួងធនធានទឹកប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នភ្លៀងកក់ខែអាចបង្កគ្រោះថ្នាក់និងប៉ះពាល់ផលដំណាំ","summary":"សេចក្ដីជូនដំណឹងថ្ងៃទី២៥ កុម្ភៈ ព្យាករភ្លៀងផ្គររន្ទះនិងខ្យល់ថ្ងៃទី២៦ កុម្ភៈដល់ថ្ងៃទី៣ មីនា លើផ្ទៃដី៣០%នៅវាលទំនាប និង៤០%នៅខ្ពង់រាបនិងឆ្នេរ ជាមួយរលក០.២៥–១ម៉ែត្រ។","body":"បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានឱ្យដឹងថា ខណៈនេះសម្ពាធទាបបានគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា ដែលនាំឱ្យមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរតែទូទាំងប្រទេស។ ដូច្នេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងកក់ខែ ដែលអាចប៉ះពាល់ដល់ផលដំណាំ និងបង្កគ្រោះថ្នាក់។\nបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ភ្លៀងកក់ខែ អាចនឹងកើតមានពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ នឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០%។\nតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក នឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០%។ ចំណែក តំបន់មាត់សមុទ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% រលកសមុទ្រមានកម្ពស់ចន្លោះពី០,២៥ម៉ែត្រទៅ ១,០០ម៉ែត្រ។ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14873","languageVersionId":"10448","visibilityVersion":"2","versionToken":"a1.2oBgQIQEOHtVdUPWa1o2UW153BUJkRzEV07H4qhHKuk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-25T02:30:35Z"}