{"asset":"news","key":"5127","locale":"km","id":"news:5127:km","entityId":"news:5127","canonicalUrl":"https://www.kps-tv.com/km/news/detail/5127","state":"ready","title":"ក្រសួងមហាផ្ទៃរាយការណ៍៨២ករណី និងឃាត់មនុស្ស៣០២នាក់ ថ្ងៃទី១–២២ កុម្ភៈ","summary":"របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញ៨២ករណី និងឃាត់មនុស្ស៣០២នាក់ ថ្ងៃទី១–២២ កុម្ភៈ។ ភាគច្រើនបញ្ជូនទៅតុលាការ ខណៈករណីស្រាលខ្លះអប់រំនិងឱ្យត្រឡប់ផ្ទះដោយមានការធានាពីអាណាព្យាបាល។","body":"គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេលពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។\nតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបានភាគច្រើនបំផុត ត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតាមការបង្គាប់របស់តុលាការ នគរបាលក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារផងដែរ។\nដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។\nរបាយការណ៍ដដែលបញ្ជាក់ថា សកម្មភាពបង្ក្រាបក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។\nសូមជម្រាបថា ក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែកុម្ភៈ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបានមិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើងដែលបង្កហេតុ ឬរត់គេចខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ក្នុងន័យប្រដូចថា សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះត្រឹមក្មេងទំនើងឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14867","languageVersionId":"10430","visibilityVersion":"2","versionToken":"a1.uudrzEUD8VzkrunCZZcF8EC9uEUFw7GO8g5NmGXPubA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-25T04:02:25Z"}