{"asset":"news","key":"5129","locale":"km","id":"news:5129:km","entityId":"news:5129","canonicalUrl":"https://www.kps-tv.com/km/news/detail/5129","state":"ready","title":"គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបង្កឱ្យស្លាប់និងរបួស១៦នាក់","summary":"របាយការណ៍នគរបាលជាតិថា ថ្ងៃទី២៤ កុម្ភៈមានគ្រោះថ្នាក់៨លើក ស្លាប់២នាក់ របួស១៤នាក់ ក្នុងនោះធ្ងន់៩នាក់ និងស្រាល៥នាក់។","body":"មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និងរបួស១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសដែលបានកើតឡើងចំនួន៨លើក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។\nបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃម្សិលមិញនេះ កើតឡើងនៅពេលយប់៤លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួសសរុប ១៤នាក់ (ស្រី៥នាក់) ក្នុងនោះរងរបួសធ្ងន់៩នាក់(ស្រី៤នាក់), រងរបួសស្រាល៥នាក់(ស្រីម្នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៤នាក់)។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ ល្មើសល្បឿន៤លើក, មិនគោរពសិទ្ឋិ ៣លើក និងបត់គ្រោះថ្នាក់ ១លើក៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14865","languageVersionId":"10424","visibilityVersion":"2","versionToken":"a1.rRywKIoPjuQkquoK3gu01fqYEf65xbllQVkBLcGFjKU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-25T04:22:46Z"}