{"asset":"news","key":"5134","locale":"km","id":"news:5134:km","entityId":"news:5134","canonicalUrl":"https://www.kps-tv.com/km/news/detail/5134","state":"ready","title":"កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព រយៈពេល០២ថ្ងៃ","summary":"សេវាថ្ងៃទី២៥ដល់២៦ កុម្ភៈជួយសិស្សគ្រប់អាយុធ្វើអត្តសញ្ញាណបណ្ណនិងគ្រូ ដើម្បីកាត់បន្ថយការធ្វើដំណើរទៅទីស្នាក់ការអត្តសញ្ញាណបណ្ណ។","body":"ខេត្តព្រះសីហនុ៖ ដើម្បីបង្កលក្ខណៈងាយស្រួល និងខិតជិតដល់ប្រជាពលរដ្ឋ ជាពិសេសស្របតាមតម្រូវការចាំបាច់របស់យុវជន នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស (ដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណ) លោកគ្រូ អ្នកគ្រូ នៅទីតាំងវិទ្យាល័យ ហ៊ុន សែន មិត្តភាព (អូរ២) ក្រុងព្រះសីហនុ។\nសកម្មភាពដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។\nគោលបំណងនៃការចុះផ្តល់សេវានេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ដែលរវល់ការសិក្សា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅកាន់ទីស្នាក់ការអត្តសញ្ញាណបណ្ណ និងដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការប្រើប្រាស់ក្នុងតម្រូវការសិក្សា ក៏ដូចជាការងាររដ្ឋបាលផ្សេងៗ។\nសូមបញ្ជាក់ថា យុទ្ធនាការចុះផ្តល់សេវានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14861","languageVersionId":"10412","visibilityVersion":"2","versionToken":"a1.Ren9jZFojxPbJzqViE8DUzk6yt3tryvrrBWous8ELYw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-25T09:19:51Z"}