{"asset":"news","key":"5147","locale":"km","id":"news:5147:km","entityId":"news:5147","canonicalUrl":"https://www.kps-tv.com/km/news/detail/5147","state":"ready","title":"ឯកឧត្តមម៉ាង ស៊ីណេត៖ខេត្តព្រះសីហនុគ្រប់គ្រងសន្តិសុខបានល្អតែទស្សនក្រៅប្រទេសឱ្យតែនិយាយស្កេមគឺនឹកមុនគេដល់ខេត្តព្រះសីហនុ","summary":"អភិបាលខេត្តពិភាក្សាជាមួយគណៈកម្មការទី៧ព្រឹទ្ធសភា ថ្ងៃទី២៥ កុម្ភៈ អំពីការវាយតម្លៃសន្តិសុខ ការត្រួតពិនិត្យកាស៊ីណូ និងសិទ្ធិអនុវត្តនីតិវិធី។","body":"អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានបកស្រាយពន្យល់គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភាថា កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុ បច្ចុប្បន្នគ្រប់គ្រងសន្តិសុខបានល្អច្រើនណាស់បើតាមការវាយតម្លៃរបស់ក្រសួងមហាផ្ទៃដោយប្រៀបធៀបនឹងរាជធានី-ខេត្តផ្សេងៗ ប៉ុន្តែជាទស្សននៅក្រៅប្រទេស ជាពិសេសចិន និងប្រទេសផ្សេងៗទៀតឱ្យតែគេនិយាយអំពី Scam Online គឺគេនឹកឃើញដល់ខេត្តព្រះសីហនុមុនគេតែម្តង គេមិនដែលបាននឹកឃើញដល់ប្រទេសជិតខាងនោះទេ។\nការបកស្រាយពន្យល់របស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ។\nទាក់ទិននឹងបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ថាទោះបីយើងបានគ្រប់គ្រង់ការងារសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ ប៉ុន្តែទស្សនរបស់ជនបរទេសនៅតែគិតថា ខេត្តព្រះសីហនុមានបញ្ហាសន្តិសុខសុវត្ថិភាពនៅមិនល្អ ពាក់ព័ន្ធនឹងរឿង Scam Online ។ យ៉ាងណា ឯកឧត្តម បញ្ជាក់ថា យើងបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកាស៊ីណូ៨៦ទីតាំងដែលជាប់ពាក់ព័ន្ធស្កេមអនឡាញ ពោលគឺនៅសល់តិចជាង១០ទីតាំងទៀតនោះទេនឹងត្រូវបញ្ជាក់នៅពេលឆាប់ៗនេះ។\nឯកឧត្តម ម៉ាង ស៊ីណេត បានពន្យល់ថា ពីមុនមករដ្ឋបាលខេត្តមិនអាចចូលទៅក្នុងគោលដៅកាស៊ីណូដែលមានអាជ្ញាបណ្ណបាននោះទេ ដោយសារតែមានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលមានក្រសួងសេដ្ឋកិច្ចជាប្រធាន។ ម៉្យាងវិញទៀត ខេត្តមិនមែនជាសមាជិករបស់គណៈកម្មការនេះនោះទេ។ ប៉ុន្តែនៅពេលមានយុទ្ធនាការបង្ក្រាប Scam Online ទើបរាជរដ្ឋាភិបាលបានឱ្យខេត្តមានសិទ្ធិចូលក្នុងការត្រួតពិនិត្យនិងអនុវត្តនិតីវិធី៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14852","languageVersionId":"10385","visibilityVersion":"2","versionToken":"a1.uSHcbGjIgf4aGdbhB_UZZOg9F3fJDT-DhG_GPC-eOx0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T03:52:57Z"}