{"asset":"news","key":"5148","locale":"km","id":"news:5148:km","entityId":"news:5148","canonicalUrl":"https://www.kps-tv.com/km/news/detail/5148","state":"ready","title":"ទិដ្ឋភាពសកម្មភាពលក់ដូររបស់អាជីវករ នៅផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ","summary":"អត្ថបទរៀបរាប់តូបបន្លែ ផ្លែឈើ ត្រីសាច់ អាហារនិងសម្ភារៈប្រចាំថ្ងៃ ព្រមទាំងបរិយាកាសព្រឹកនិងការជួបជុំសហគមន៍នៅផ្សារ។","body":"ព្រះវិហារ៖ សកម្មភាពលក់ដូររបស់បងប្អូនអាជីវករ នៅផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅតែបន្តមានភាពរស់រវើកជាប្រចាំ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។\nតាមតូបនីមួយៗ អាជីវករ បានរៀបចំដាក់ទំនិញជាច្រើនប្រភេទ រួមមាន បន្លែ ផ្លែឈើ ត្រី សាច់ ម្ហូបអាហារស្រាប់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលសុទ្ធសឹងជាទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។\nបរិយាកាសក្នុងផ្សារមានភាពអ៊ូអរ ជាពិសេសនៅពេលព្រឹក ដោយមានប្រជាពលរដ្ឋមកជ្រើសរើសទិញម្ហូបអាហារ និងសម្ភារៈផ្សេងៗ ខណៈអាជីវករ បានយកចិត្តទុកដាក់ក្នុងការរៀបចំទំនិញ និងបម្រើអតិថិជន ដើម្បីធានាគុណភាព និងភាពងាយស្រួលក្នុងការទិញលក់។\nសកម្មភាពលក់ដូរនៅផ្សារកំពង់ប្រណាក មិនត្រឹមតែជាមធ្យោបាយរកចំណូលសម្រាប់បងប្អូនអាជីវករប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារផងដែរ។\nជាមួយគ្នានេះ ផ្សារនេះក៏ជាកន្លែងប្រមូលផ្តុំសហគមន៍ ដែលបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំ ផ្លាស់ប្តូរព័ត៌មាន និងបង្កើនភាពស្និទ្ធស្នាលរវាងគ្នា ស្របពេលដែលសកម្មភាពពាណិជ្ជកម្មនៅតែបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ ដោយ៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14851","languageVersionId":"10382","visibilityVersion":"2","versionToken":"a1.MQBs5fRC3zJtpSRNGMQsnUZve5kR2sGukkDLyJUmiEk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T04:18:16Z"}