{"asset":"news","key":"5149","locale":"km","id":"news:5149:km","entityId":"news:5149","canonicalUrl":"https://www.kps-tv.com/km/news/detail/5149","state":"ready","title":"ក្រសួងមហាផ្ទៃណែនាំរដ្ឋបាលខេត្តព្រះវិហារ បន្តផ្សព្វផ្សាយ និងអនុវត្តដោយតម្លាភាព បញ្ឈប់ និងមោឃភាពលិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ","summary":"ការណែនាំបន្ទាប់ពីលិខិតក្រសួងបរិស្ថានអំពីការកាន់កាប់និងរានដីព្រៃនៅដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ ព្រមទាំងលើកការសាងសង់ក្នុងតំបន់ការពារ។","body":"ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តព្រះវិហារ ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ក្នុងការបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ។\nការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលលិខិតពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងករណីកាន់កាប់ និងរានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14850","languageVersionId":"10379","visibilityVersion":"2","versionToken":"a1.MGisM48ltKvTfi8oGybsIDYXZx7ODxiAX98uLi6Mq5o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T04:25:17Z"}