{"asset":"news","key":"5153","locale":"km","id":"news:5153:km","entityId":"news:5153","canonicalUrl":"https://www.kps-tv.com/km/news/detail/5153","state":"ready","title":"ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យវិនិយោគក្នុងវិស័យទេសចរណ៍","summary":"លោក នី ផល្លី និងលោក សាមុត សុធារិទ្ធ បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៦ កុម្ភៈ ដើម្បីពិនិត្យបញ្ជីគម្រោង និងផ្ទៀងផ្ទាត់ទិន្នន័យវិនិយោគទេសចរណ៍ក្នុងខេត្តព្រះសីហនុ។","body":"ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាសំខាន់មួយ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងភូមិសាស្ត្រខេត្ត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។\nកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។\nក្នុងជំនួបពិភាក្សានេះ អង្គប្រជុំបានផ្តោតសំខាន់លើចំណុចគន្លឹះ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌគម្រោងវិនិយោគទេសចរណ៍ ឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ព្រមទាំងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងគម្រោងវិនិយោគនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាការទាក់ទាញវិនិយោគិនមកអភិវឌ្ឍន៍ខេត្តបន្ថែមទៀតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14848","languageVersionId":"10373","visibilityVersion":"2","versionToken":"a1.Ueh2D-SyK0Kpqy_eydzAD0ffws5s2WsFn1eNR_4dxZg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T07:18:58Z"}