# ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យវិនិយោគក្នុងវិស័យទេសចរណ៍

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5153>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14848","languageVersionId":"10373","visibilityVersion":"2","versionToken":"a1.Ueh2D-SyK0Kpqy_eydzAD0ffws5s2WsFn1eNR_4dxZg"}

Original publication: 2026-02-26T07:18:58Z

លោក នី ផល្លី និងលោក សាមុត សុធារិទ្ធ បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៦ កុម្ភៈ ដើម្បីពិនិត្យបញ្ជីគម្រោង និងផ្ទៀងផ្ទាត់ទិន្នន័យវិនិយោគទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាសំខាន់មួយ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងភូមិសាស្ត្រខេត្ត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សានេះ អង្គប្រជុំបានផ្តោតសំខាន់លើចំណុចគន្លឹះ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌគម្រោងវិនិយោគទេសចរណ៍ ឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ព្រមទាំងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងគម្រោងវិនិយោគនានា ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាការទាក់ទាញវិនិយោគិនមកអភិវឌ្ឍន៍ខេត្តបន្ថែមទៀតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


