{"asset":"news","key":"5155","locale":"km","id":"news:5155:km","entityId":"news:5155","canonicalUrl":"https://www.kps-tv.com/km/news/detail/5155","state":"ready","title":"ក្រសួងអប់រំបំភ្លឺអំពីវីដេអូបរទេសដែលត្រូវបានបញ្ចូលសំឡេងខ្មែរបង្កការភ័ន្តច្រឡំ","summary":"ក្រសួងអប់រំថា វីដេអូពីបរទេសត្រូវបានបញ្ចូលសំឡេងខ្មែរ ដើម្បីឱ្យយល់ច្រឡំថាមានហិង្សាលើក្មេងស្រីក្នុងសាលាកម្ពុជា និងអំពាវនាវឱ្យតាមដានប្រភពច្បាស់លាស់។","body":"ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសារធារណជន មេត្តាជ្រាបថា ថ្មីៗនេះ មានជនមួយចំនួនបានកែច្នៃ និងបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ ចូលទៅក្នុងវីដេអូដែលមានប្រភពពីបរទេស ហើយបង្ហោះវីដេអូ ដោយបង្ហាញឲ្យមានការភ័ន្តច្រឡំថា មានសកម្មភាពហិង្សាខុសច្បាប់លើក្មេងស្រីក្នុងថ្នាក់រៀននៅសាលារៀនក្នុងប្រទេសកម្ពុជា។\nក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការកែច្នៃ បង្ហោះ និងចែកចាយវីដេអូបែបនេះ គឺជាការបង្ហាញចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម និងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។\nក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន សូមយកចិត្តទុកដាក់ និងតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងកុំបង្ហោះ ឬចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់ ឬមានចេតនាអគតិ ដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬស្ថាប័ន។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14847","languageVersionId":"10370","visibilityVersion":"2","versionToken":"a1.WiXd9Rba0diKvo6W7BGMWOIlu2118x3o2BnpCS6el4U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T07:39:58Z"}