{"asset":"news","key":"5158","locale":"km","id":"news:5158:km","entityId":"news:5158","canonicalUrl":"https://www.kps-tv.com/km/news/detail/5158","state":"ready","title":"ជប៉ុនបង្ហាញឆន្ទៈបន្តគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ","summary":"លោក HAYASHI TEIJI ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានជួបរដ្ឋមន្ត្រីការបរទេសស្ដីទី អ៊ាត សោភា ថ្ងៃទី២៥ កុម្ភៈ និងបញ្ជាក់ជប៉ុនគាំទ្រដំណោះស្រាយសន្តិវិធី។","body":"មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បាននិយាយថា រដ្ឋាភិបាលជប៉ុននៅតែបង្ហាញឆន្ទៈបន្តគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការបង្ហាញឆន្ទៈនេះ ត្រូវបានបញ្ជាក់ឡើងជាថ្មីម្ដងទៀតដោយឯកឧត្តម HAYASHI TEIJI ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គនៃក្រសួងការបរទេសជប៉ុន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា ក្នុងឋានៈជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។\nយោងតាមក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះលោកជំទាវ អ៊ាត សោភា បានថ្លែងប្រាប់ ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គអំពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។ លោកជំទាវ បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជា ដែលបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយប្ដេជ្ញាចិត្តខិតខំជំរុញនូវការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយនេះដោយសន្តិវិធី។ ទាក់ទងបញ្ហាជម្លោះព្រំដែននេះ ឯកឧត្តម HAYASHI TEIJI បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្តិភាពឡើងវិញ និងជាពិសេសការបន្តគាំទ្រដល់ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14844","languageVersionId":"10361","visibilityVersion":"2","versionToken":"a1.K6fQzJriMFwG0tg1gs9awcfMPA-gqDy1D520EI-WcD0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-26T08:02:50Z"}