{"asset":"news","key":"5170","locale":"km","id":"news:5170:km","entityId":"news:5170","canonicalUrl":"https://www.kps-tv.com/km/news/detail/5170","state":"ready","title":"ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព","summary":"ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងចេញពីអាកាសយានដ្ឋានតេជោទៅប៉េកាំង ព្រឹកថ្ងៃទី២៧ កុម្ភៈ ដើម្បីពិនិត្យព្រះរាជសុខភាព។","body":"ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានស្តេចយាងចាកចេញពី អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពតាមកម្មវិធីវេជ្ជសាស្ត្រ។\nក្នុងឱកាសថ្វាយព្រះរាជដំណើរនោះ មានវត្តមានថ្នាក់ដឹកនាំកំពូលជាច្រើនរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវបណ្ឌិត។\nជាមួយគ្នានេះ ក៏មានវត្តមានសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និង Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរផងដែរ។\nព្រះរាជដំណើរនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជសុខភាព និងបន្តប្រពៃណីនៃការពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា–ចិន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14836","languageVersionId":"10337","visibilityVersion":"2","versionToken":"a1.mKb9fJSh_D8wrdgto5MV93-EkDFYehrRvkcCbfJoeww"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-27T03:23:28Z"}