{"asset":"news","key":"5172","locale":"km","id":"news:5172:km","entityId":"news:5172","canonicalUrl":"https://www.kps-tv.com/km/news/detail/5172","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសហព័ន្ធគុនខ្មែរ ពិចារណាលុបសេចក្តីជូនដំណឹងហាមឃាត់កីឡាករ២រូបជាបន្ទាន់","summary":"ហ៊ុន សែន ស្នើរង់ចាំកីឡាករនិងគណៈប្រតិភូត្រឡប់ពីប្រកួតក្រៅប្រទេសសិន ទើបពិភាក្សាដោះស្រាយដោយសាមគ្គីភាពនិងផលប្រយោជន៍ជាតិ។","body":"យោងតាមការបង្ហោះលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវែកញែកជាសាធារណៈ លើករណី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីជូនដំណឹងហាមឃាត់កីឡាករ២រូប មិនឲ្យចូលរួមប្រកួតរយៈពេល៦ខែ ខណៈកីឡាករទាំងពីរកំពុងត្រៀមចេញប្រកួតនៅក្រៅប្រទេស។\nសម្តេចតេជោ បានសំណូមពរយ៉ាងទទូចឲ្យសហព័ន្ធ ពិចារណាលុបចោលសេចក្តីជូនដំណឹងខាងលើជាបណ្ដោះអាសន្នសិន ដោយលើកឡើងថា បញ្ហានេះពាក់ព័ន្ធទាំងកិត្តិយសជាតិ និងរបៀបរបបដោះស្រាយការងារផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។\nសម្តេចតេជោបានបញ្ជាក់ថា ការដោះស្រាយបញ្ហាផ្សេងៗ គួរតែរង់ចាំឲ្យកីឡាករទាំងពីរ និងគណៈប្រតិភូវិលត្រឡប់ចូលប្រទេសវិញសិន ហើយបន្ទាប់មកធ្វើការពិភាក្សា ដោះស្រាយដោយស្មារតីសាមគ្គីភាព ការយោគយល់ និងការគោរពផលប្រយោជន៍រួមជាតិ។\nការលើកឡើងនេះ គឺជាការលើកទឹកចិត្តឱ្យមានការដោះស្រាយបញ្ហាដោយប្រកបដោយភាពទន់ភ្លន់ និងទំនួលខុសត្រូវ ដើម្បីថែរក្សាផលប្រយោជន៍កីឡាជាតិ និងកិត្តិយសគុនខ្មែរនៅលើឆាកអន្តរជាតិ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14834","languageVersionId":"10331","visibilityVersion":"2","versionToken":"a1.qHNBBKTzSrl7UINltIJ3F15cFq3bvkHJXjQyqyxrta8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-27T03:52:17Z"}