# ក្រសួងវប្បធម៌អំពាវនាវឱ្យអ្នកច្នៃម៉ូតស្រាវជ្រាវពីប្រវត្តិសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានច្បាស់ចៀសវាងខុសឆ្គង!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5173>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14833","languageVersionId":"10328","visibilityVersion":"2","versionToken":"a1.Bkc8yFJ6261DaAZgaLEEpe6oPzAh_t4c41v6nxd_1is"}

Original publication: 2026-02-27T03:53:55Z

សេចក្ដីណែនាំថ្ងៃទី២៦ កុម្ភៈលើកការសិក្សាទម្រង់ដើម បរិបទនិងតម្លៃសម្លៀកបំពាក់ ដើម្បីចៀសវាងការប្រើខុសនិងកែច្នៃប៉ះពាល់អត្តសញ្ញាណ។

ក្រសួងវប្បធម៌ បានអំពាវនាវសាធារណជន ពិសេសអ្នកច្នៃម៉ូតសម្លៀកបំពាក់ឱ្យព្យាយាមសិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ ចៀសវាងប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃមួយចំនួនដែលកំពុងបង្កផលប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញនៅថ្ងៃទី២៦ ខែកុម្ភៈ។
ក្រសួងវប្បធម៌ បញ្ជាក់ថា មុននឹងប្រើប្រាស់ជាសាធារណៈ ត្រូវឈ្វេងយល់ និងពិនិត្យមើលទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះអាចនាំមកនូវលទ្ធផលអវិជ្ជមានធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌជាតិខ្លួនឯងទៅវិញ។
សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមក។ ដូច្នេះការអំពាវនាវនេះ ក្រសួងវប្បធម៌ចង់ឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានឈ្វេងយល់ពីចរិតលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីមួយចំនួន ដើម្បីជំរុញការចូលរួមអភិរក្ស ក៏ដូចជាតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានទំនៀមនៃវប្បធម៌ខ្មែរជាគោល ព្រមទាំងពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃមួយចំនួនដែលកំពុងបង្កផលប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


