{"asset":"news","key":"5176","locale":"km","id":"news:5176:km","entityId":"news:5176","canonicalUrl":"https://www.kps-tv.com/km/news/detail/5176","state":"ready","title":"ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសហ៊ុមព័ទ្ធអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដើម្បីការពារសុវត្ថិភាពសាធារណៈ","summary":"សេចក្ដីជូនដំណឹងថ្ងៃទី២៦ កុម្ភៈពាក់ព័ន្ធអគារផ្លូវ១៤៤កែង៤៩ ហើយគ្រោងហ៊ុមព័ទ្ធជាក់ស្ដែងថ្ងៃទី៣ មីនា ក្រោយពិភាក្សាជាមួយប្រជាពលរដ្ឋ។","body":"នៅថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅនេះ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ ឬអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថា ក្រសួងនឹងអនុវត្តការហ៊ុមព័ទ្ធរបង និងហាមឃាត់ការចូលទៅកាន់ទីតាំងសំណង់នេះ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងតទៅ។\nការហ៊ុមព័ទ្ធទីតាំងខាងលើ មានគោលបំណងជូនដំណឹងដល់សាធារណជន និងបង្ការ ហានិភ័យដែលអាចប៉ះពាល់ដល់អាយុជីវិត និងសុវត្ថិភាពរាងកាយរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងស្ថានភាពសំណង់អគារដែលអាចមានគ្រោះថ្នាក់។\nកន្លងមក ក្រសួង ដ.ន.ស. បានរៀបចំក្រុមការងារ សហការជាមួយរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលកំពុងរស់នៅ ឬប្រើប្រាស់ទីតាំងខាងលើរួចរាល់ហើយ។ ដើម្បីធានាឱ្យការអនុវត្តផែនការហ៊ុមព័ទ្ធប្រព្រឹត្តទៅដោយរលូន ក្រសួងបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ មុននឹងអនុវត្តការហ៊ុមព័ទ្ធជាក់ស្តែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។\nក្រសួង ដ.ន.ស. សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងសាធារណជនទូទៅ មេត្តាចូលរួមសហការអនុវត្តតាមការណែនាំ ដោយមានស្មារតីប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14831","languageVersionId":"10322","visibilityVersion":"2","versionToken":"a1.j8NjyhHq32-RBp7UJlfjFt3PE3TgP-1E7n_5ZR4P8UU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-27T07:10:18Z"}