# ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសហ៊ុមព័ទ្ធអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដើម្បីការពារសុវត្ថិភាពសាធារណៈ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5176>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14831","languageVersionId":"10322","visibilityVersion":"2","versionToken":"a1.j8NjyhHq32-RBp7UJlfjFt3PE3TgP-1E7n_5ZR4P8UU"}

Original publication: 2026-02-27T07:10:18Z

សេចក្ដីជូនដំណឹងថ្ងៃទី២៦ កុម្ភៈពាក់ព័ន្ធអគារផ្លូវ១៤៤កែង៤៩ ហើយគ្រោងហ៊ុមព័ទ្ធជាក់ស្ដែងថ្ងៃទី៣ មីនា ក្រោយពិភាក្សាជាមួយប្រជាពលរដ្ឋ។

នៅថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅនេះ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ ឬអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថា ក្រសួងនឹងអនុវត្តការហ៊ុមព័ទ្ធរបង និងហាមឃាត់ការចូលទៅកាន់ទីតាំងសំណង់នេះ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងតទៅ។
ការហ៊ុមព័ទ្ធទីតាំងខាងលើ មានគោលបំណងជូនដំណឹងដល់សាធារណជន និងបង្ការ ហានិភ័យដែលអាចប៉ះពាល់ដល់អាយុជីវិត និងសុវត្ថិភាពរាងកាយរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងស្ថានភាពសំណង់អគារដែលអាចមានគ្រោះថ្នាក់។
កន្លងមក ក្រសួង ដ.ន.ស. បានរៀបចំក្រុមការងារ សហការជាមួយរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលកំពុងរស់នៅ ឬប្រើប្រាស់ទីតាំងខាងលើរួចរាល់ហើយ។ ដើម្បីធានាឱ្យការអនុវត្តផែនការហ៊ុមព័ទ្ធប្រព្រឹត្តទៅដោយរលូន ក្រសួងបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ មុននឹងអនុវត្តការហ៊ុមព័ទ្ធជាក់ស្តែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រសួង ដ.ន.ស. សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងសាធារណជនទូទៅ មេត្តាចូលរួមសហការអនុវត្តតាមការណែនាំ ដោយមានស្មារតីប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


