{"asset":"news","key":"5188","locale":"km","id":"news:5188:km","entityId":"news:5188","canonicalUrl":"https://www.kps-tv.com/km/news/detail/5188","state":"ready","title":"សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន","summary":"ជំនួបទូរស័ព្ទថ្ងៃទី២៧ កុម្ភៈពិភាក្សាស្ថានការណ៍ កិច្ចសហប្រតិបត្តិការ និងខួប៣៥ឆ្នាំទំនាក់ទំនងការទូតនៅឆ្នាំ២០២៧។","body":"សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។\nនៅក្នុងជំនួបតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និង ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេសការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14823","languageVersionId":"10298","visibilityVersion":"2","versionToken":"a1.bUyDRqpkswy_ylFJmfQ7-XAXdE-D_h1tOEPDmVNevjY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-28T02:53:30Z"}