# តែ១ថ្ងៃ!គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦នាក់និងរបួសដល់ទៅ៧៣នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5190>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14822","languageVersionId":"10295","visibilityVersion":"2","versionToken":"a1.pGZgTb2UDUuwNX6kvGXzRoR8PmW9ye8C2T5ritnmvL8"}

Original publication: 2026-02-28T03:06:13Z

របាយការណ៍នគរបាលជាតិថា ថ្ងៃទី២៧ កុម្ភៈមានគ្រោះថ្នាក់១២លើក ស្លាប់៦នាក់ របួស៧៣នាក់ ក្នុងនោះរបួសធ្ងន់១១នាក់។

មនុស្សយ៉ាងហោចណាស់៧៩នាក់បានស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ។ បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃម្សិលមិញនេះ បានកើតឡើងចំនួន១២លើក (យប់៦លើក) បណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរងរបួសសរុប ៧៣នាក់ (ស្រី៥៩នាក់)។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងចំណោមអ្នករងរបួសទាំង៧៣នាក់នេះ មានរងរបួសធ្ងន់១១នាក់ (ស្រី៣នាក់) រងរបួសស្រាល៦២នាក់ (ស្រី៥៦នាក់) និងមិនពាក់មួកសុវត្ថិភាព៥នាក់ (យប់ ៣នាក់)។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៥លើក, មិនគោរពសិទ្ឋិ១លើក, មិនប្រកាន់ស្ដាំ ៣លើក, ប្រជែង ១លើក និង ស្រវឹង ២លើក។ កន្លងទៅ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទូចសុំដល់អ្នកដំណើរទាំងអស់បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្ននៅពេលបើកបរតាមដងផ្លូវជានិច្ច៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


