{"asset":"news","key":"5192","locale":"km","id":"news:5192:km","entityId":"news:5192","canonicalUrl":"https://www.kps-tv.com/km/news/detail/5192","state":"ready","title":"ក្រសួងបរិស្ថានកំពុងពិនិត្យរោងចក្រមួយក្រោយលេចព័ត៌មានថាមានកម្មករច្រើននាក់ដួលសន្លប់និងស្លាប់","summary":"ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃទី២៧ កុម្ភៈ ថាមន្រ្តីកំពុងត្រួតពិនិត្យខ្យល់ និងប្រមូលព័ត៌មាននៅរោងចក្រ CAMBO UNISOLL LTD. ក្រោយមានរបាយការណ៍កម្មករសន្លប់ និងម្នាក់ស្លាប់។","body":"ក្រោយពីមានសេចក្តីរាយការណ៍ថា មានកម្មករជាច្រើននាក់ដួលសន្លប់និងម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ចុះត្រួតពិនិត្យគុណភាពបរិស្ថានក្នុងរោងចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ។\nបច្ចុប្បន្ន ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យគុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារ បាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើការវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14820","languageVersionId":"10289","visibilityVersion":"2","versionToken":"a1.bpC_1qfQptxzO4pjQeX9MMO9rEbSn0aHnTf-Rzt6t-I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-28T03:42:01Z"}