{"asset":"news","key":"5202","locale":"km","id":"news:5202:km","entityId":"news:5202","canonicalUrl":"https://www.kps-tv.com/km/news/detail/5202","state":"ready","title":"ឯកឧត្តម ស សុខា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋនៅព្រៃវែង","summary":"ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកម្មវិធីពិនិត្យព្យាបាលឥតគិតថ្លៃនៅបាភ្នំ ថ្ងៃទី២៨ កុម្ភៈ ដោយមានបុគ្គលិកសុខាភិបាលជាង៤០០នាក់ តាមការរាយការណ៍។","body":"ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។\nក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត ដែលបានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយចុះបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទោះបីជាបានផ្អាកសកម្មភាពមួយរយៈកន្លងមកក៏ដោយ។\nឯកឧត្តមបានបញ្ជាក់ថា សុខភាពប្រជាពលរដ្ឋគឺជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយសកម្មភាពរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងបង្កើនការចូលដំណើរការសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ក្នុងនោះ ឯកឧត្តមក៏បាននាំយកសារសួរសុខទុក្ខពី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។\nយោងតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលសរុបជាង ៤០០នាក់ បានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ និងជំងឺឯកទេសជាច្រើនផ្នែក រួមមាន ជំងឺកុមារ ស្ត្រី ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម ជំងឺផ្លូវដង្ហើម ពិនិត្យភ្នែក និងចែកវ៉ែនតា ព្យាបាលមាត់ធ្មេញ វិភាគឈាម ពិនិត្យអេកូសាស្ត្រ និងវះកាត់តូច។ សេវាទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។\nគួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺចំនួន ១៨លើក នៅតាមបណ្តាក្រុង-ស្រុកចំនួន ១២ ក្នុងខេត្តព្រៃវែង និងបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបជាង ៦ម៉ឺននាក់។\nសកម្មភាពលើកនេះ បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការចូលរួមគាំទ្រវិស័យសុខាភិបាល និងរួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ប្រកបដោយស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវសង្គម។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14814","languageVersionId":"10271","visibilityVersion":"2","versionToken":"a1.MgLarCsKInYwAhbz2r-qen6hs-AC1H3DWIR1vbqHsYQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-28T09:37:39Z"}