{"asset":"news","key":"5216","locale":"km","id":"news:5216:km","entityId":"news:5216","canonicalUrl":"https://www.kps-tv.com/km/news/detail/5216","state":"ready","title":"ដោយសារភ្លៀងកក់ខែ!ជំរុំជនភៀសសឹកក្នុងវត្តកណ្តាលត្រូវទឹកលិចនិងផ្ទះ៥ខ្នងត្រូវខ្យល់កន្រ្តាក់ខូចខាត","summary":"គ្រោះភ្លៀងនិងខ្យល់ថ្ងៃទី២៦ កុម្ភៈ ប៉ះពាល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តថា បានជម្លៀសជនភៀសសឹកជាង៣០០គ្រួសារ និងរៀបចំជម្រកបណ្ដោះអាសន្ន។","body":"ជំរុំសុវត្ថិភាពដែលមានពលរដ្ឋភៀសសឹកស្នាក់នៅរាប់ពាន់គ្រួសារក្នុងវត្តកណ្តាល នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិចដោយសារភ្លៀងកក់ខែ ចំណែកផ្ទះពលរដ្ឋ ៥ខ្នងផ្សេងទៀតខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។\nបើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួក គ្រោះធម្មជាតិនោះបានបង្កការខូចខាតផ្ទះពលរដ្ឋនៅភូមិតាយឹង ឃុំគំរូចំនួន ៤ខ្នង និងនៅភូមិប្រាសាត្បែង ឃុំបន្ទាយឆ្មារចំនួន ១ខ្នង។ ចំណែក បរិវេនក្នុងជំរុំជនភៀសសឹកប៉ះពាល់លិចទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសមួយចំនួន។\nអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានអន្តរាគមន៍ជម្លៀសជនភៀសសឹកជាង ៣០០គ្រួសារ និងជញ្ជូនសម្ភារ:របស់របរពួកគាត់ចេញពីជំរុំរងផលប៉ះពាល់នេះអស់ហើយ និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ជម្រកចល័តបណ្តោះអាសន្នថ្មីជូនពួកគាត់ ដើម្បីឱ្យមានទីស្នាក់នៅ ហូបចុកនិងថែទាំសុខភាពឱ្យល្អប្រសើរឡើងវិញ។\nចាប់ឆ្នាំ២០១២មកជារៀងរាល់ឆ្នាំ នៅស្រុកថ្មពួក ចន្លោះខែមីនា មេសា នៅតំបន់មួយចំនួនតែងតែកើតមានបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ដល់សំណង់អគាររដ្ឋ ឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14810","languageVersionId":"10259","visibilityVersion":"2","versionToken":"a1.Ewk0ALo6ooiw0hcafkuiAGxmX7oew9tvAu6lX3nyNnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-01T08:42:09Z"}