{"asset":"news","key":"5218","locale":"km","id":"news:5218:km","entityId":"news:5218","canonicalUrl":"https://www.kps-tv.com/km/news/detail/5218","state":"ready","title":"នគរបាលចាប់យុវជន១៩ឆ្នាំ សង្ស័យកាប់ម្ដាយរងរបួស","summary":"ករណីថ្ងៃទី២៨ កុម្ភៈ បណ្ដាលឱ្យម្ដាយរងរបួសដៃឆ្វេង ហើយជនសង្ស័យនិងកាំបិតត្រូវបានបញ្ជូនទៅការិយាល័យជំនាញនគរបាល។","body":"យុវជនវ័យ១៩ឆ្នាំម្នាក់ខឹងម្ដាយជេរស្ដី និងប្រើប្រាស់គ្រឿងញៀន បានទាញកាំបិតខ្វែវកាប់ទៅលើម្ដាយបង្កើតខ្លួនឯងបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន។\nករណីនេះ កើតឡើងនៅភូមិដំណាក់កោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ម្សិលមិញ។ ក្រោយឃាត់ខ្លួនបាន យុវជនខាងលើ បានសារភាពថា មូលហេតុដែលបណ្ដាលឱ្យគេហ៊ានលើកកាំបិតកាប់ម្ដាយខ្លួនឯងនេះ ដោយសារខឹងម្ដាយជេរស្ដី និងក្រោមឥទ្ធិពលគ្រឿងញៀន។\nម្ដាយបង្កើតជនល្មើសឈ្មោះ មាស ស្រីយ៉ា អាយុ៤១ឆ្នាំ បានរងរបួសលើម្រាមដៃឆ្វេង ដោយសារកូនកាប់នឹងកាំបិតខ្វែវ ខណៈនគរបាលបានសម្រេចបញ្ជូនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំបិតខ្វែវដងដែក១ ដើមទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14809","languageVersionId":"10256","visibilityVersion":"2","versionToken":"a1.vULPXTPBhqaAdOwieTwVXwAboT-d0dW5huwje7EfmFU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-01T09:42:55Z"}