# នគរបាលចាប់យុវជន១៩ឆ្នាំ សង្ស័យកាប់ម្ដាយរងរបួស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5218>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14809","languageVersionId":"10256","visibilityVersion":"2","versionToken":"a1.vULPXTPBhqaAdOwieTwVXwAboT-d0dW5huwje7EfmFU"}

Original publication: 2026-03-01T09:42:55Z

ករណីថ្ងៃទី២៨ កុម្ភៈ បណ្ដាលឱ្យម្ដាយរងរបួសដៃឆ្វេង ហើយជនសង្ស័យនិងកាំបិតត្រូវបានបញ្ជូនទៅការិយាល័យជំនាញនគរបាល។

យុវជនវ័យ១៩ឆ្នាំម្នាក់ខឹងម្ដាយជេរស្ដី និងប្រើប្រាស់គ្រឿងញៀន បានទាញកាំបិតខ្វែវកាប់ទៅលើម្ដាយបង្កើតខ្លួនឯងបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន។
ករណីនេះ កើតឡើងនៅភូមិដំណាក់កោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ម្សិលមិញ។ ក្រោយឃាត់ខ្លួនបាន យុវជនខាងលើ បានសារភាពថា មូលហេតុដែលបណ្ដាលឱ្យគេហ៊ានលើកកាំបិតកាប់ម្ដាយខ្លួនឯងនេះ ដោយសារខឹងម្ដាយជេរស្ដី និងក្រោមឥទ្ធិពលគ្រឿងញៀន។
ម្ដាយបង្កើតជនល្មើសឈ្មោះ មាស ស្រីយ៉ា អាយុ៤១ឆ្នាំ បានរងរបួសលើម្រាមដៃឆ្វេង ដោយសារកូនកាប់នឹងកាំបិតខ្វែវ ខណៈនគរបាលបានសម្រេចបញ្ជូនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំបិតខ្វែវដងដែក១ ដើមទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


