{"asset":"news","key":"5230","locale":"km","id":"news:5230:km","entityId":"news:5230","canonicalUrl":"https://www.kps-tv.com/km/news/detail/5230","state":"ready","title":"កម្ពុជារកចំណូលបានជាង៩លានដុល្លារពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងពេល២ខែដើមឆ្នាំនេះ!","summary":"របាយការណ៍គ្រឹះស្ថានអង្គរថ្ងៃទី១ មីនា បង្ហាញថា ក្នុង២ខែដើមឆ្នាំ២០២៦ ភ្ញៀវបរទេសជាង១៨ម៉ឺននាក់ទិញសំបុត្រ បង្កើតចំណូលជាង៩លានដុល្លារ ខណៈចំណូលនិងភ្ញៀវធ្លាក់ចុះធៀបឆ្នាំមុន។","body":"កម្ពុជាលក់សំបុត្រជូនភ្ញៀវទេសចរបរទេសប្រមាណជាង១៨ម៉ឺននាក់សម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២៦។ នេះអាចនាំឱ្យកម្ពុជារកចំណូលបានជាង ៩លានដុល្លារអាម៉េរិក ធ្លាក់ចុះប្រមាណជាង ៣០ភាគរយ ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក៏ធ្លាក់ចុះ ៣២.៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។  នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ចេញនៅថ្ងៃទី០១ ខែមីនា។\nបើយោងតាមរបាយការណ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៤,៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរបរទេសប្រមាណ ៩,៥ ម៉ឺននាក់។ ចំនួននេះនាំឱ្យចំណូលមានការធ្លាក់ចុះជាង ២៥ភាគរយ ខណៈចំនួនភ្ញៀវមានការធ្លាក់ចុះប្រមាណ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។\nដោយឡែក ក្នុងរយៈពេល២ខែនេះ សម្រាប់ចំណូលបានពីការលក់បណ្ណនៅប្រាសាទកោះកែរ មានចំនួន ៦៥ ២៩៥ដុល្លារ ឱ្យភ្ញៀវទេសចរបរទេសចំនួន ៤ ៣៥៣នាក់។ ចំណូលបានពីការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៤២ ៦៥០ដុល្លារ ដល់ភ្ញៀវទេសចរបរទេសចំនួន ៤ ២៦៥ នាក់។ ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានមានចំនួន ១ ៧៧០ដុល្លារឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៥៤នាក់។ ចំពោះ ចំណូលពីការលក់សំបុត្រទូកមានចំនួន ១៩១ ១៧២ ដុល្លារ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14803","languageVersionId":"10238","visibilityVersion":"2","versionToken":"a1.KwjIpd5qoyAzu_qzSak0TSZM6RwW_k-mBNp4Rqz15oQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-02T06:19:28Z"}