# កម្ពុជារកចំណូលបានជាង៩លានដុល្លារពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងពេល២ខែដើមឆ្នាំនេះ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5230>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14803","languageVersionId":"10238","visibilityVersion":"2","versionToken":"a1.KwjIpd5qoyAzu_qzSak0TSZM6RwW_k-mBNp4Rqz15oQ"}

Original publication: 2026-03-02T06:19:28Z

របាយការណ៍គ្រឹះស្ថានអង្គរថ្ងៃទី១ មីនា បង្ហាញថា ក្នុង២ខែដើមឆ្នាំ២០២៦ ភ្ញៀវបរទេសជាង១៨ម៉ឺននាក់ទិញសំបុត្រ បង្កើតចំណូលជាង៩លានដុល្លារ ខណៈចំណូលនិងភ្ញៀវធ្លាក់ចុះធៀបឆ្នាំមុន។

កម្ពុជាលក់សំបុត្រជូនភ្ញៀវទេសចរបរទេសប្រមាណជាង១៨ម៉ឺននាក់សម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២៦។ នេះអាចនាំឱ្យកម្ពុជារកចំណូលបានជាង ៩លានដុល្លារអាម៉េរិក ធ្លាក់ចុះប្រមាណជាង ៣០ភាគរយ ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក៏ធ្លាក់ចុះ ៣២.៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។  នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ចេញនៅថ្ងៃទី០១ ខែមីនា។
បើយោងតាមរបាយការណ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៤,៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរបរទេសប្រមាណ ៩,៥ ម៉ឺននាក់។ ចំនួននេះនាំឱ្យចំណូលមានការធ្លាក់ចុះជាង ២៥ភាគរយ ខណៈចំនួនភ្ញៀវមានការធ្លាក់ចុះប្រមាណ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ដោយឡែក ក្នុងរយៈពេល២ខែនេះ សម្រាប់ចំណូលបានពីការលក់បណ្ណនៅប្រាសាទកោះកែរ មានចំនួន ៦៥ ២៩៥ដុល្លារ ឱ្យភ្ញៀវទេសចរបរទេសចំនួន ៤ ៣៥៣នាក់។ ចំណូលបានពីការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៤២ ៦៥០ដុល្លារ ដល់ភ្ញៀវទេសចរបរទេសចំនួន ៤ ២៦៥ នាក់។ ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានមានចំនួន ១ ៧៧០ដុល្លារឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៥៤នាក់។ ចំពោះ ចំណូលពីការលក់សំបុត្រទូកមានចំនួន ១៩១ ១៧២ ដុល្លារ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


