# អគ្គលេខាធិការហ្វ្រង់កូហ្វូនីគ្រោងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកកម្ពុជាតាមព្រំដែន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5233>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14802","languageVersionId":"10235","visibilityVersion":"2","versionToken":"a1.Lxj27Bg8FvSgmRUJOog6JkNGPd_S8wdRvTPCIfF2d9k"}

Original publication: 2026-03-02T08:04:11Z

ក្រោយជំនួបជាមួយប្រមុខរដ្ឋស្ដីទី ហ៊ុន សែន ថ្ងៃទី២ មីនា លោកស្រី Louise Mushikiwabo បានបង្ហាញគម្រោងទៅសួរសុខទុក្ខពលរដ្ឋភៀសសឹក តាមអ្នកនាំពាក្យព្រឹទ្ធសភា។

បន្ទាប់ពីមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី០២ ខែមីនានេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានបង្ហើបប្រាប់ពីគម្រោងរបស់លោកស្រីដែលគ្រោងទៅសួរសុខទុក្ខជនភៀសខ្លួននៅតាមព្រំដែនដែលរងការប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ ខណៈលោកជំទាវកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងពីនៅក្រោយជំនួបនេះ។
ឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ។
ដោយឡែក សម្រាប់បរិបទប្រទេសកម្ពុជា លោកជំទាវ ក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជានិងថៃ។ លោកជំទាវបានបង្ហើបប្រាប់សម្តេចតេជោថា លោកជំទាវអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកជំទាវនឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅតាមព្រំដែន។
សម្តេចតេជោ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយនៅពេលដឹងលោកជំទាវ មានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។ សម្តេចចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


