{"asset":"news","key":"5235","locale":"km","id":"news:5235:km","entityId":"news:5235","canonicalUrl":"https://www.kps-tv.com/km/news/detail/5235","state":"ready","title":"អង្គការសហប្រជាជាតិចង់ឃើញកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ","summary":"ក្នុងជំនួបថ្ងៃទី២ មីនា លោកស្រី Vladanka Andreeva បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី តាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ តាមសេចក្ដីរាយការណ៍ពីជំនួប។","body":"នៅក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០២ ខែមីនានេះ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។\nបើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានជម្រាបលោកជំទាវដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ជាមួយគ្នា លោកជំទាវ បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14801","languageVersionId":"10232","visibilityVersion":"2","versionToken":"a1.96dp9Fc2YlJoPz7Gl53Kr2lPBi62goc1PNSBJfDcA5g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-02T09:51:34Z"}