{"asset":"news","key":"5236","locale":"km","id":"news:5236:km","entityId":"news:5236","canonicalUrl":"https://www.kps-tv.com/km/news/detail/5236","state":"ready","title":"ដើម្បីពង្រឹងកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ","summary":"មន្ទីរកិច្ចការនារីខេត្តព្រះសីហនុបានបើកវគ្គបណ្ដុះបណ្ដាល ថ្ងៃទី២ មីនា ផ្ដោតលើការការពារផ្លូវច្បាប់ ការគាំទ្រដំបូង និងសេវាសុខាភិបាលសម្រាប់ស្ត្រីនិងកុមាររងអំពើហិង្សា។","body":"ខេត្តព្រះសីហនុ៖ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំអំពីកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា និងការឆ្លើយតបសេវាក្នុងវិស័យសុខាភិបាល» នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមការចូលរួមពី លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត, លោកស្រី សៅ កាន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី។\nលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើមន្ត្រីសំខាន់ៗដែលពាក់ព័ន្ធនឹងការដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីជួយគាំទ្រដល់ជនរងគ្រោះ។ អ្នកចូលរួមរួមមាន ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងជំនុំជម្រះ មន្ត្រីនគរបាល មេធាវី មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មន្ទីរកិច្ចការនារីខេត្ត ក្រុង ស្រុក ឃុំ មេឃុំ មេភូមិ និងអង្គការសង្គមកិច្ច។\nការគាំទ្រដំបូង គឺជាការថែទាំដ៏សំខាន់បំផុតដែលអាចផ្តល់ជូនជនរងគ្រោះបាន។ វាអាចជាឱកាសតែមួយក្នុងការផ្តល់ការថែទាំ និងការឆ្លើយតបជាក់ស្តែងស្របតាមតម្រូវការរបស់ជនរងគ្រោះ នៅពេលមានទំនាក់ទំនងដំបូង។ វាជាជំហានដំបូងសម្រាប់ការគាំទ្រយូរអង្វែង និងការលើកទឹកចិត្ត។ ប្រសិនបើមិនផ្តល់ការគាំទ្របានត្រឹមត្រូវ និងទាន់ពេលវេលា ជនរងគ្រោះអាចបាត់បង់ទំនុកចិត្ត និងមិនត្រឡប់មកស្វែងរកសេវាសុខាភិបាលវិញ។\nគោលបំណងនៃការស្តាប់ គឺផ្តល់ឱកាសឱ្យស្ត្រីនិយាយអំពីអ្វីដែលគាត់ចង់និយាយ នៅកន្លែងឯកជន និងមានសុវត្ថិភាព ជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។ សកម្មភាពនេះមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យជនរងគ្រោះមានអារម្មណ៍ប្រសើរឡើងវិញ។\nការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ក៏មានសារៈសំខាន់សម្រាប់ជនរងគ្រោះដោយសារអំពើហិង្សា និងសម្រាប់អ្នកផ្តល់សេវាថែទាំសុខភាពផងដែរ។ ជនរងគ្រោះទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលបានការគាំទ្រ និងសេវាដូចគ្នា ដោយមិនមានការរើសអើង ឬការប្រព្រឹត្តផ្សេងគ្នា ពីព្រោះជាតិពន្ធុ សាសនា វណ្ណៈសង្គម ពិការភាព អាយុ ចំណង់ចំណូលចិត្តផ្លូវភេទ ឬកត្តាផ្សេងទៀតឡើយ។\nលោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា ព្រមទាំងការឆ្លើយតបសេវាក្នុងវិស័យសុខាភិបាល។ លោកស្រីក៏បានស្នើឱ្យមន្ត្រីគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14800","languageVersionId":"10229","visibilityVersion":"2","versionToken":"a1.wbgM4hScfTg2Qllem2xK1eEXBs4PFy2N8Cu7QX4GnAY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-02T09:59:36Z"}