{"asset":"news","key":"5240","locale":"km","id":"news:5240:km","entityId":"news:5240","canonicalUrl":"https://www.kps-tv.com/km/news/detail/5240","state":"ready","title":"អ្នកនាំពាក្យ៖ ជនភៀសសឹកជាង៩២% ក្នុងចំណោម៦៤ម៉ឺននាក់បានវិលត្រឡប់ទៅផ្ទះ","summary":"លោក ប៉ែន បូណា បានឱ្យដឹងថ្ងៃទី២ មីនា ថា អាជ្ញាធរកំពុងសម្រួលការវិលត្រឡប់ ជួយអ្នកនៅមិនទាន់អាចទៅផ្ទះ និងវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីស្ដារ។","body":"នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែលបានបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងអនុវត្តការងារដូចខាងក្រោម៖ \nជនភៀសសឹកដែលអាចទៅផ្ទះវិញ៖ អាជ្ញាធរបានសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់រហ័ស ដោយធានាសុវត្ថិភាព និងការជួយស្តារជីវភាព។ រហូតមកទល់ពេលនេះ មានជនភៀសសឹកជាង ៩២% ក្នុងចំណោម ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅផ្ទះវិញ។\nជនភៀសសឹកដែលមិនទាន់អាចទៅផ្ទះវិញ៖ ដោយសារស្ថានភាពមិនទាន់អំណោយផល      អាជ្ញាធរបានជួយគាំទ្រពួកគេតាមស្ថានភាពជាក់ស្តែង      ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃ រហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។\nហេដ្ឋារចនាសម្ព័ន្ធ៖ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ      ផ្លូវ ស្ពាន សាលារៀន វត្តអារាម ទឹក ភ្លើង និងបណ្តាញទូរគមនាគមន៍ ជាដើម      ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលប៉ះពាល់ និងការខូចខាត      ដើម្បីឱ្យរាជរដ្ឋាភិបាលអាចស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14798","languageVersionId":"10223","visibilityVersion":"2","versionToken":"a1.jz1tTifgUj0XzyZb9WNsaLhzVBgCPFG36XAkmbQXurA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-03T02:50:46Z"}