# អ្នកនាំពាក្យ៖ ជនភៀសសឹកជាង៩២% ក្នុងចំណោម៦៤ម៉ឺននាក់បានវិលត្រឡប់ទៅផ្ទះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5240>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14798","languageVersionId":"10223","visibilityVersion":"2","versionToken":"a1.jz1tTifgUj0XzyZb9WNsaLhzVBgCPFG36XAkmbQXurA"}

Original publication: 2026-03-03T02:50:46Z

លោក ប៉ែន បូណា បានឱ្យដឹងថ្ងៃទី២ មីនា ថា អាជ្ញាធរកំពុងសម្រួលការវិលត្រឡប់ ជួយអ្នកនៅមិនទាន់អាចទៅផ្ទះ និងវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីស្ដារ។

នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែលបានបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងអនុវត្តការងារដូចខាងក្រោម៖ 
ជនភៀសសឹកដែលអាចទៅផ្ទះវិញ៖ អាជ្ញាធរបានសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់រហ័ស ដោយធានាសុវត្ថិភាព និងការជួយស្តារជីវភាព។ រហូតមកទល់ពេលនេះ មានជនភៀសសឹកជាង ៩២% ក្នុងចំណោម ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅផ្ទះវិញ។
ជនភៀសសឹកដែលមិនទាន់អាចទៅផ្ទះវិញ៖ ដោយសារស្ថានភាពមិនទាន់អំណោយផល      អាជ្ញាធរបានជួយគាំទ្រពួកគេតាមស្ថានភាពជាក់ស្តែង      ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃ រហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។
ហេដ្ឋារចនាសម្ព័ន្ធ៖ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ      ផ្លូវ ស្ពាន សាលារៀន វត្តអារាម ទឹក ភ្លើង និងបណ្តាញទូរគមនាគមន៍ ជាដើម      ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលប៉ះពាល់ និងការខូចខាត      ដើម្បីឱ្យរាជរដ្ឋាភិបាលអាចស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត។
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


