{"asset":"news","key":"5241","locale":"km","id":"news:5241:km","entityId":"news:5241","canonicalUrl":"https://www.kps-tv.com/km/news/detail/5241","state":"ready","title":"អបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ","summary":"កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ថ្ងៃទី៣ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយលើកទឹកចិត្តឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរ។","body":"ប្រធានបទទិវា «យុវជនដើម្បីវប្បធម៌ជាតិ»  ឆ្នាំ២០២៦ ផ្តោតលើការអភិរក្សអត្តសញ្ញាណខ្មែរ។ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ដើម្បីរំលឹក និងលើកតម្កើងសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាមរតកជាតិ។ ទិវានេះ មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យស្រឡាញ់ ថែរក្សា និងការពារកេរដំណែលវប្បធម៌ដូនតា ព្រមទាំងបន្តលើកតម្កើងអត្តសញ្ញាណជាតិ ឱ្យរីកចម្រើនស្ថិតស្ថេរ។ ដូចពាក្យស្លោកបានពោលថា៖ «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ទិវា ៣ មីនា គឺជាការប្តេជ្ញាចិត្តរួមក្នុងការពារ និងបន្តមរតកវប្បធម៌ជាតិឲ្យគង់វង្ស។\nរាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់ការពារ និងលើកតម្លៃវប្បធម៌ជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» និងរួមចំណែកកសាងប្រទេសជាតិឱ្យរីកចម្រើនជាប្រកបដោយអរិយធម៌៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14797","languageVersionId":"10220","visibilityVersion":"2","versionToken":"a1.oGys-YeyIf9Dni95joj07JPnDFicSllE2y7p8YzY4Xk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-03T02:54:56Z"}