{"asset":"news","key":"5249","locale":"km","id":"news:5249:km","entityId":"news:5249","canonicalUrl":"https://www.kps-tv.com/km/news/detail/5249","state":"ready","title":"សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ខណៈអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងមានស្រាប់រវាងកម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ","summary":"លោក ប្រាក់ សុខុន និងលោកស្រី Louise Mushikiwabo បានសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅសៀមរាប ថ្ងៃទី៣ មីនា។ កម្ពុជាបន្តអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងអនុវត្តកិច្ចព្រមព្រៀងមានស្រាប់។","body":"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅវត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។\nសន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់ នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយអនុញ្ញាតឱ្យប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងដោយខុសច្បាប់។\nសូមបញ្ជាក់ថា គិតត្រឹមម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន ៤៩,៣៣១ នាក់ ទៀត ដែលពុំទាន់អាចវិលទៅលំនៅឋានវិញ។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14792","languageVersionId":"10205","visibilityVersion":"2","versionToken":"a1.Lggp6nhSmiz-GyMGdtMPMmLGHDt8YO5MOvbAeDrUclI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-03T06:37:19Z"}