{"asset":"news","key":"5251","locale":"km","id":"news:5251:km","entityId":"news:5251","canonicalUrl":"https://www.kps-tv.com/km/news/detail/5251","state":"ready","title":"អនុសាខានារីក្រុងកំពង់សោមជួបជុំសាទរទិវា៨មីនានិងទទួលស្គាល់សមាសភាពថ្មីបន្ថែម","summary":"នៅព្រឹកថ្ងៃទី៣ ខែមីនា អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងកំពង់សោម បានអបអរសាទរខួបទី១១៥ ទិវា៨មីនា និងប្រកាសទទួលស្គាល់សមាសភាពថ្មីបន្ថែម។","body":"ព្រឹកថ្ងៃទី០៣ ខែមីនានេះ គណៈកម្មាធិការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានជួបជុំគ្នា ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់សមាសភាពថ្មីបន្ថែមទៀត។\nពិធីអបអរសាទរ និងប្រកាសទទួលស្គាល់សមាសភាពថ្មីនេះ បានធ្វើរួមគ្នាក្រោមវត្តមានលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ លោក សំរិត សុផាត ប្រធានក្រុមប្រឹក្សាក្រុងកំពង់សោម និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ព្រមទាំងមានសមាជិកាចូលរួមជាច្រើននាក់ទៀត។\nទិវានារីអន្តរជាតិឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ លោក នួន ប៊ុនថុល អភិបាលក្រុង ចាត់ទុកប្រធានបទនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនរបស់ស្រ្តី និងគ្រួសារ។ លោក ថានៅពេលស្រ្តីមានសុវត្ថិភាព មានសិទ្ធិស្មើភាព និងទទួលបានឱកាសសមស្រប គ្រួសារនឹងរឹងមាំ ចំណែកសហគមន៍នឹងមានស្ថេរភាព ហើយសង្គមទាំងមូលនឹងអភិវឌ្ឍប្រកបដោយចីរភាព។\nអភិបាលក្រុងកំពង់សោម សង្កត់ធ្ងន់ថា ស្រ្តីមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមនៅលើគ្រប់វិស័យទាំងការងាររដ្ឋបាល សង្គម សេដ្ឋកិច្ច អប់រំ និងការងារសហគមន៍។ ស្រ្តីមិនត្រឹមតែជាអ្នកថែរក្សាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែស្រ្តីគឺជាដៃគូរដ៏សំខាន់ក្នុងការអភិវឌ្ឍក្រុង និងប្រទេសជាតិ។\nអភិបាលក្រុងរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់ស្រ្តីទាំងអស់ បន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងវប្បធម៌សន្តិភាព ការអប់រំកូនចៅឱ្យមានសីលធម៌ និងការចូលរួមទប់ស្កាត់អំពើហិង្សាគ្រប់រូបភាព។ បើតាមលោក នួន ប៊ុនថុល «យើងត្រូវរួមគ្នាបង្កើតបរិយាកាស សុវត្ថិភាពសម្រាប់ស្រ្តី និងកុមារ ដើម្បីធានាថា គ្រួសារនីមួយៗរស់នៅដោយសេចក្តីសុខ និងសុវត្ថិភាព»៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14791","languageVersionId":"10202","visibilityVersion":"2","versionToken":"a1.vjUBEhERnu7aniyqpG6qNplLK4G4pAzEAhp0ov4IPpQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-03T09:11:06Z"}