{"asset":"news","key":"5265","locale":"km","id":"news:5265:km","entityId":"news:5265","canonicalUrl":"https://www.kps-tv.com/km/news/detail/5265","state":"ready","title":"ក្រសួងការបរទេស និងក្រសួងទេសចរណ៍ ពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ទេសចរណ៍កម្ពុជា តាមបណ្តាញស្ថានទូតនៅបរទេស","summary":"នៅថ្ងៃទី៣ ខែមីនា រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានពិភាក្សាជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុល៤៣រូប អំពីការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមបណ្តាញស្ថានតំណាងនៅបរទេស។","body":"រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖ ក្នុងគោលបំណងពង្រីកទីផ្សារទេសចរណ៍ និងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងទេសចរណ៍ បានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ តាមរយៈបណ្តាញស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស។\nក្រោមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយការអនុញ្ញាតពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន ៤៣ រូប ដើម្បីសម្របសម្រួលការងារផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងសមស្របតាមបរិបទអន្តរជាតិ។\nកិច្ចពិភាក្សាបានផ្តោតលើយុទ្ធសាស្ត្រថ្មីៗ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងបរិយាកាសភូមិសាស្ត្រនយោបាយសកលដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ភាគីទាំងពីរបានឯកភាពលើការប្រើប្រាស់ស្ថានទូត និងស្ថានកុងស៊ុលជាចំណុចស្នូលក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារសក្តានុពល និងទីផ្សារថ្មីៗ។\nការផ្សព្វផ្សាយនឹងផ្តោតលើចំណុចខ្លាំងសំខាន់ៗរបស់កម្ពុជា រួមមាន ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ទេសចរណ៍តំបន់ឆ្នេរ វប្បធម៌ប្រពៃណី សាសនា ម្ហូបអាហារ និង “ស្នាមញញឹមកម្ពុជា” ដែលជាអត្តសញ្ញាណដ៏លេចធ្លោ។ ជាមួយគ្នានេះ ក៏បានលើកឡើងពីការបង្ហាញកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ដោយផ្អែកលើបរិយាកាសសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាព។\nកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ត្រូវបានចាត់ទុកថាជាជំហានយុទ្ធសាស្ត្រសំខាន់ ក្នុងការបង្រួបបង្រួមការទូតសេដ្ឋកិច្ច និងការទូតទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាវិនិយោគិនមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀត។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14788","languageVersionId":"10193","visibilityVersion":"2","versionToken":"a1.CBa2yGFEsQoezr5kfSFTxtUGcVlXgJDGAyw3O5vTqmI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-04T07:01:06Z"}