{"asset":"news","key":"5269","locale":"km","id":"news:5269:km","entityId":"news:5269","canonicalUrl":"https://www.kps-tv.com/km/news/detail/5269","state":"ready","title":"BTV ច្រានចោលខ្លឹមសារក្លែងក្លាយដែលប្រើនិមិត្តសញ្ញារបស់ខ្លួន","summary":"BTV បានជូនដំណឹងថា មានឃ្លីប និងព័ត៌មានក្លែងក្លាយប្រើនិមិត្តសញ្ញារបស់ខ្លួនដោយគ្មានការអនុញ្ញាត ហើយភាគីអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញមកបំភ្លឺ។","body":"ស្ថាប័ន BTV Cambodia បានចេញសេចក្តីជូនដំណឹងដល់ប្រិយមិត្ត និងទូរទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ថា «យើងខ្ញុំសូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់មេត្តាជ្រាបថា នាពេលបច្ចុប្បន្នមានឃ្លីបវីដេអូ និងខ្លឹមសារព័ត៌មានក្លែងក្លាយមួយចំនួនកំពុងត្រូវបានចែកចាយតាមបណ្តាញសង្គមដោយបានប្រើប្រាស់ និងក្លែងបន្លំជានិមិត្តសញ្ញា (Logo) របស់ស្ថាប័ន BTV យើងខ្ញុំដោយគ្មានការអនុញ្ញាត»។\nជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា (PR Cambodian Government) ក៏បានចេញមកបំភ្លឺបន្ថែមថា ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមប្រឆាំងនៅក្រៅប្រទេសក្នុងចេតនាមួលបង្កាច់ និងបង្កើតរឿងដើម្បីវាយប្រហាររាជរដ្ឋាភិបាល៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14787","languageVersionId":"10190","visibilityVersion":"2","versionToken":"a1.DugPyGGXvafj10dYjBdGPHGzCcc-VZHSmaenhVDRx30"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-04T07:45:42Z"}