{"asset":"news","key":"5271","locale":"km","id":"news:5271:km","entityId":"news:5271","canonicalUrl":"https://www.kps-tv.com/km/news/detail/5271","state":"ready","title":"ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសប្រកួតសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦ ជំរុញស្នាដៃយុវជនក្នុងយុគឌីជីថល","summary":"ប្រធានបទឆ្នាំ២០២៦ពិភាក្សាទំនាក់ទំនងមនុស្សក្នុងពិភពឌីជីថល ហើយបើកទទួលការចូលរួមដល់ថ្ងៃទី១៦ មីនា ដើម្បីជំរុញការសរសេរនិងភាសា។","body":"រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល (Write a letter to a friend about why human connection matters in a digital world)»។\nកម្មវិធីនេះមានគោលបំណងផ្តល់វេទិកាដល់សិស្សានុសិស្សបង្ហាញសមត្ថភាពសរសេរ ការគិតច្នៃប្រឌិត និងទេពកោសល្យផ្នែកភាសា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីតម្លៃទំនាក់ទំនងមនុស្សក្នុងបរិបទបច្ចេកវិទ្យាកំពុងរីកចម្រើន។ ជាមួយគ្នានេះ ក៏ជាឱកាសជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ។\nក្រសួងអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជន ចូលរួមប្រកួតឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។\nសម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរសព្ទ ០១៦ ៤៥៨ ៥០៣ ឬ ០៩៩ ៧៧២ ០១៩។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14786","languageVersionId":"10187","visibilityVersion":"2","versionToken":"a1.QxaMkGz9R9vX1tRMFlNdr_6nCfskR7YN0oyPGHKyL8Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-04T08:18:07Z"}