# ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសប្រកួតសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦ ជំរុញស្នាដៃយុវជនក្នុងយុគឌីជីថល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5271>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14786","languageVersionId":"10187","visibilityVersion":"2","versionToken":"a1.QxaMkGz9R9vX1tRMFlNdr_6nCfskR7YN0oyPGHKyL8Q"}

Original publication: 2026-03-04T08:18:07Z

ប្រធានបទឆ្នាំ២០២៦ពិភាក្សាទំនាក់ទំនងមនុស្សក្នុងពិភពឌីជីថល ហើយបើកទទួលការចូលរួមដល់ថ្ងៃទី១៦ មីនា ដើម្បីជំរុញការសរសេរនិងភាសា។

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល (Write a letter to a friend about why human connection matters in a digital world)»។
កម្មវិធីនេះមានគោលបំណងផ្តល់វេទិកាដល់សិស្សានុសិស្សបង្ហាញសមត្ថភាពសរសេរ ការគិតច្នៃប្រឌិត និងទេពកោសល្យផ្នែកភាសា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីតម្លៃទំនាក់ទំនងមនុស្សក្នុងបរិបទបច្ចេកវិទ្យាកំពុងរីកចម្រើន។ ជាមួយគ្នានេះ ក៏ជាឱកាសជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ។
ក្រសួងអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជន ចូលរួមប្រកួតឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរសព្ទ ០១៦ ៤៥៨ ៥០៣ ឬ ០៩៩ ៧៧២ ០១៩។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


