# អភិបាលខេត្តព្រះសីហនុដឹកនាំប្រជុំពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5279>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14780","languageVersionId":"10169","visibilityVersion":"2","versionToken":"a1.z8PVhfLexTsqJHn1NA6o3X7loN0sPeqbSPSqxitszRE"}

Original publication: 2026-03-04T13:07:19Z

កិច្ចប្រជុំរសៀលថ្ងៃទី៤ មីនា មានព្រះរាជអាជ្ញា ថ្នាក់ដឹកនាំនគរបាល កងរាជអាវុធហត្ថ អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ។

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងអភិបាលក្រុង-ស្រុក និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


