{"asset":"news","key":"5289","locale":"km","id":"news:5289:km","entityId":"news:5289","canonicalUrl":"https://www.kps-tv.com/km/news/detail/5289","state":"ready","title":"ដកបញ្ឈរជើងមេប៉ុស្តិ៍អណ្តូងស្នាយស្តីទីម្នាក់ក្រោយវាយពលរដ្ឋឱ្យរងរបួស","summary":"សេចក្តីបំភ្លឺនគរបាលកំពង់ឆ្នាំងថ្ងៃទី៤ មីនា តម្រូវឱ្យមាស ដាវីតបង្ហាញមុខម៉ោងធ្វើការ ខណៈនគរបាលព្រហ្មទណ្ឌបន្តស៊ើបអង្កេត។","body":"មេប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានថ្នាក់លើដកបញ្ឈរជើង និងប្រគល់សំណុំរឿងជូនមន្រ្តីជំនាញដើម្បីស៊ើបអង្កេតបន្ត ក្រោយបែកធ្លាយព័ត៌មានថា មេប៉ុស្តិ៍ស្តីទីទំនើងរូបនេះប្រើអំពើហិង្សាលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី២១ ខែកុម្ភៈ។\nបើតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែមីនា បានបញ្ជាក់ថា លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ ចំណែក សំណុំរឿងពាក់ព័ន្ធ ត្រូវបានប្រគល់ជូននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តលើករណីហិង្សាដោយចេតនាលើប្រជាពលរដ្ឋនេះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14774","languageVersionId":"10151","visibilityVersion":"2","versionToken":"a1.zfDGehkfl6lkbQODoztBAUxRCZUNZV3kz2Zjf3djdOg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-05T03:58:19Z"}