# សេចក្តីជូនដំណឹង៖ បើកទទួលសាធារណជនចូលទស្សនា អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ–សម្តេចម៉ែ និងព្រះរាជបណ្ណាល័យហ្លួងម៉ែ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5294>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14769","languageVersionId":"10136","visibilityVersion":"2","versionToken":"a1.DZj19bSzAoLYBvacUlJaox3JbcupiJCWlXHQL-LIlbA"}

Original publication: 2026-03-05T07:42:12Z

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ–សម្តេចម៉ែ នៅបុរីអូរស្វាយ–សែនជ័យ និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ស្វាគមន៍សាធារណជនឱ្យចូលទស្សនា និងសិក្សាមរតកស្ថាបត្យកម្មនិងប្រវត្តិសាស្ត្រ។

សូមគោរពជម្រាបជូនសាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាជ្រាបថា អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ–សម្តេចម៉ែ (បុរីអូរស្វាយ–សែនជ័យ) និង ព្រះរាជបណ្ណាល័យហ្លួងម៉ែ សូមស្វាគមន៍ភ្ញៀវមកទស្សនា និងសិក្សាស្វែងយល់អំពីមរតកស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។
ទីតាំងទាំងនេះជាផ្នែកសំខាន់នៃមរតកវប្បធម៌ និងស្ថាបត្យកម្ម ដែលបង្ហាញពីការអភិវឌ្ឍន៍ក្នុងសម័យសង្គមរាស្ត្រនិយម និងការចងចាំប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមសាធារណជន និងភ្ញៀវទេសចរទាំងអស់ មេត្តាអញ្ជើញមកទស្សនា និងចូលរួមថែរក្សា អភិរក្សមរតកដ៏មានតម្លៃទាំងនេះឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


