{"asset":"news","key":"5301","locale":"km","id":"news:5301:km","entityId":"news:5301","canonicalUrl":"https://www.kps-tv.com/km/news/detail/5301","state":"ready","title":"រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត","summary":"លោកស្រី ចម និម្មល បានដឹកនាំកិច្ចប្រជុំថ្ងៃទី៥ មីនា ពិនិត្យវឌ្ឍនភាពការងារមន្ទីរពាណិជ្ជកម្ម រៀបចំផែនការជំរុញផលិតផលជាតិ និងពង្រឹងការផ្សព្វផ្សាយសេចក្ដីណែនាំទិញលក់ដំឡូងមី។","body":"នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាការងារ រួមមាន៖ ១. ពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ២. ពិភាក្សាអំពីការរៀបចំផែនការសកម្មភាពការងាររយៈពេលខ្លី និងមធ្យម ក្នុងការលើកកម្ពស់ផលិតផលសក្ដានុពល ៣. ជំរុញ និងផ្សព្វផ្សាយយុទ្ធនាការផលិតផលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ៤. បន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងជំរុញការផ្សព្វផ្សាយ «សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម» ឱ្យដល់មូលដ្ឋាន និងឱ្យបានទូលំទូលាយ ៥. ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញទីផ្សារ។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14767","languageVersionId":"10130","visibilityVersion":"2","versionToken":"a1.hQmVqjRTe9xiCSDq-pCuOTutkAelM4f0UzWkXq2xHC8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-05T10:15:47Z"}