{"asset":"news","key":"5316","locale":"km","id":"news:5316:km","entityId":"news:5316","canonicalUrl":"https://www.kps-tv.com/km/news/detail/5316","state":"ready","title":"ក្រសួងអប់រំថ្កោលទោសការថតវីដេអូ និងប្រើពាក្យមិនសមរម្យលើអ្នកគ្រូនៅពោធិ៍សាត់","summary":"ក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍ថ្ងៃទី៦ ខែមីនា ចាត់ទុកថា ការថតវីដេអូ និងពាក្យសម្តីរំខានក្នុងសាលារៀន ប៉ះពាល់ដល់កិត្តិយសអ្នកគ្រូជាប់កិច្ចសន្យាម្នាក់។","body":"ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ស្ដីពី ការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។\nក្រសួងអប់រំ ចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14763","languageVersionId":"10118","visibilityVersion":"2","versionToken":"a1.EHlzZ5gRo9XxKSuxEolyfs51fPZ8TMKktFMWc3oj0jQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-06T07:29:40Z"}