{"asset":"news","key":"5320","locale":"km","id":"news:5320:km","entityId":"news:5320","canonicalUrl":"https://www.kps-tv.com/km/news/detail/5320","state":"ready","title":"ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់សោម ចុះពិនិត្យប្រព័ន្ធអូរប្រឡាយ និងការស្តារប្រឡាយក្នុងសង្កាត់រាម ក្រុងកំពង់សោម","summary":"ក្រុមការងារដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា បានពិនិត្យអូរប្រឡាយ និងការស្តារប្រឡាយ នៅភូមិស្មាច់ដែង សង្កាត់រាម ថ្ងៃទី៥ ខែមីនា ដើម្បីកាត់បន្ថយការកកស្ទះទឹកនៅរដូវវស្សា។","body":"ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់សោម រួមជាមួយក្រុមការងារក្រុងកំពង់សោម និងសង្កាត់រាម កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយ និងការស្តារប្រឡាយទឹកមួយខ្សែស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីឲ្យចរន្តទឹកហូរបានលឿនបញៀសពីការកកស្ទះបង្កជាជំនន់ទឹកភ្លៀងនៅរដូវវស្សា។\nព្រោះថាអូប្រឡាយមួយចំនួនរាក់រួមតូចដោយសារដីហូរចាក់ដូចនេះទើបក្រុមការងារដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា ចុះពិនិត្យដោយផ្ទាល់និងដាក់គ្រឿងចក្រកាយស្តាឲ្យបានធំទូលាយឡើងវិញ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14762","languageVersionId":"10115","visibilityVersion":"2","versionToken":"a1.rQzoTNEp7QOqp5R50weLWrf53inyWXYPMBLb9SGHkpQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-06T07:56:26Z"}