# កំពង់ផែកែប–កោះទន្សាយ ក្លាយជាច្រកទេសចរណ៍សំខាន់ ជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5321>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14761","languageVersionId":"10112","visibilityVersion":"2","versionToken":"a1.y2sUnMQavhCNrDGiuZ9anhaafrUfod51ZjIXbYWQNtE"}

Original publication: 2026-03-06T08:04:29Z

កំពង់ផែទេសចរណ៍កែប–កោះទន្សាយ ផ្តល់សេវាដឹកជញ្ជូន និងឱកាសការងារក្នុងតំបន់។ អត្ថបទនេះរំលឹកពីការសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្ទៃក្រឡា៣.៤៧០ម៉ែត្រការ៉េ។

កំពង់ផែទេសចរណ៍ កែប–កោះទន្សាយ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ទៅកាន់កោះទន្សាយ ព្រមទាំងជួយជំរុញសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តកែប។ កំពង់ផែនេះមិនត្រឹមតែជាច្រកធ្វើដំណើរទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ត្រកាល កំពង់ផែកែប–កោះទន្សាយ ត្រូវបានអភិវឌ្ឍជាមួយបរិយាកាសធម្មជាតិដ៏ស្រស់ស្អាត និងការកែលម្អទីក្រុងកែបឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ។ ជាមួយនឹងការវិនិយោគ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន បានធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ ដោយសាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប ៣,៤៧០ ម៉ែត្រការ៉េ។ គម្រោងនេះក៏បានសាងសង់ផ្លូវបេតុងចូលផែទំហំ ១៣ម៉ែត្រ x ១០០ម៉ែត្រ និងអគាររដ្ឋបាលទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ ដែលរួមមានអគារលក់សំបុត្រ និងអគារសម្រាប់អ្នកដំណើររង់ចាំ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ។
ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែកែប–កោះទន្សាយ កំពុងក្លាយជាចំណុចសំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍សមុទ្ររបស់កម្ពុជា និងបង្កើតសក្តានុពលសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកែប៕ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


