{"asset":"news","key":"5324","locale":"km","id":"news:5324:km","entityId":"news:5324","canonicalUrl":"https://www.kps-tv.com/km/news/detail/5324","state":"ready","title":"រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣២","summary":"លោកជំទាវ ចម និម្មល បានដឹកនាំកិច្ចប្រជុំនៅថ្ងៃទី៦ ខែមីនា ដើម្បីពិនិត្យឯកសារ និងវឌ្ឍនភាពការងារ ត្រៀមចូលរួមកិច្ចប្រជុំអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែមីនា នៅម៉ានីល។","body":"នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣២ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។\nកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦ របស់ប្រទេសហ្វីលីពីន ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14759","languageVersionId":"10106","visibilityVersion":"2","versionToken":"a1.hSRYF34i5MJYCZL_VjGZSxFPgs4G5SUBwSGEEd5dpts"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-06T09:26:24Z"}