{"asset":"news","key":"5338","locale":"km","id":"news:5338:km","entityId":"news:5338","canonicalUrl":"https://www.kps-tv.com/km/news/detail/5338","state":"ready","title":"ក្រសួងវប្បធម៌ប្រារព្ធ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»","summary":"ភឿង សកុណា ដឹកនាំពិធីខួប១១៥ឆ្នាំ ថ្ងៃទី៦ មីនា ដោយលើកតួនាទីស្ត្រី សន្តិសុខផ្លូវកាយផ្លូវចិត្ត និងការលុបបំបាត់ការរើសអើង។","body":"លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។ សម្រាប់ឆ្នាំនេះ ពិធីត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទដ៏មានអត្ថន័យគឺ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ តួនាទីរបស់ស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនាទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនរបស់សង្គមផង។ ក្នុងន័យនេះ និងតាមរយៈពាក្យស្លោក«ស្ត្រី គឺជាមាតានៃសង្គម» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើកតម្កើងស្ត្រីនៅលើគ្រប់វិស័យ និងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ច្បាស់ ដោយមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏មានប្រសិទ្ធភាព។\nជាមួយគ្នានេះ កម្មវិធីក៏បានរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវ សន្តិសុខផ្លូវចិត្ត និងផ្លូវកាយ ជូនដល់ស្ត្រីទាំងក្នុងកន្លែងការងារ និងក្នុងរង្វង់គ្រួសារ ព្រមទាំងការលុបបំបាត់រាល់ទស្សនៈរើសអើង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14751","languageVersionId":"10082","visibilityVersion":"2","versionToken":"a1.Iq5_5pZEAjnL0_Ydx_qVqVt20Te5akb-u6TwM09QRfE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-07T09:09:29Z"}