{"asset":"news","key":"5348","locale":"km","id":"news:5348:km","entityId":"news:5348","canonicalUrl":"https://www.kps-tv.com/km/news/detail/5348","state":"ready","title":"ឆេះរោងចក្រចម្រាញ់ប្រេងខ្មៅរាលដាលដល់រោងជួសជុលគ្រឿងចក្រមួយទៀតខូចខាតទាំងស្រុង","summary":"អគ្គិភ័យយប់ថ្ងៃទី៧ មីនា នៅទួលសង្កែទី២ ឫស្សីកែវ ប្រើរថយន្តពន្លត់៨គ្រឿង ខណៈមូលហេតុនៅកំពុងស្រាវជ្រាវ។","body":"រោងចក្រចម្រាញ់ប្រេងខ្មៅមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់និងរាលដាលដល់រោងជួសជុលគ្រឿងចក្រមួយកន្លែងទៀតដែលនៅជាប់គ្នា បណ្ដាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង ខណៈកម្លាំងនគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿងក្នុងការអន្តរាគមន៍ទប់ស្កាត់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។\n\n ករណីនេះ បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ប៉ុន្តែមិនដឹងថាផ្ទុះអ្វីនោះឡើយ ហើយក្រោយមកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែដោយសារប្រេងច្រើនពេកមិនអាចគ្រប់គ្រងបាន ទើបសម្រេចទាក់ទងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជៀសវាងរាលដាលកាន់តែខ្លាំងឡើង។ ក្នុងករណីអគ្គិភ័យនេះបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅចំនួន០១ អស់ទាំងស្រុង ម៉ូតូសណ្ដោងរម៉កចំនួន០១គ្រឿង, សម្ភារៈមួយចំនួន និងបានឆេះរាលដាលដល់រោងជួសជុលគ្រឿងចក្រចំនួន០១ រួមនឹងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។ \n\n ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែក ប្រតិបត្តិការអន្តរាគមន៍វិញ កម្លាំងនគរបាលពន្លត់អគ្គិភ័យបានប្រើរថយន្ដពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៨គ្រឿង៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14747","languageVersionId":"10070","visibilityVersion":"2","versionToken":"a1.DruMult50rDfRXyfB6QL0RdnOCwIzblUobH2VkDMaVw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-08T07:59:21Z"}