{"asset":"news","key":"5350","locale":"km","id":"news:5350:km","entityId":"news:5350","canonicalUrl":"https://www.kps-tv.com/km/news/detail/5350","state":"ready","title":"រដ្ឋមន្រ្តីបរិស្ថានបញ្ជាឱ្យពិនិត្យទីតាំងស្តុកអេតចាយទូទាំងប្រទេសក្រោយមានទីតាំងមួយឆេះបង្កការបំពុល","summary":"ក្រសួងបរិស្ថានឱ្យពិនិត្យការស្តុកសំណល់ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងលិខិតអនុញ្ញាត ក្រោយភ្លើងឆេះទីតាំងខុសច្បាប់នៅកំពង់ស្ពឺ។","body":"បន្ទាប់ពីអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង អាជ្ញាធររកឃើញ ការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្តទាំងអស់ ពិនិត្យនិងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន។\nក្រសួងបរិស្ថាន បញ្ជាក់ថា សេចក្តីណែនាំនេះត្រូវបានចេញបន្ទាប់ពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលបង្កជាផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។\nតាមការណែនាំ មន្ទីរបរិស្ថានរាជធានី–ខេត្តត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យនេះនឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ។\nមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា ការត្រួតពិនិត្យនេះមានគោលបំណងបង្ការហានិភ័យបរិស្ថាន ដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនបានត្រឹមត្រូវ ដែលអាចកើតមាននៅទីតាំងស្តុកសំណល់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។\nក្រសួងព្រមានថា អាជីវកម្មណាដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន អាចប្រឈមមុខនឹងវិធានការរដ្ឋបាល ឬចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ របស់កម្ពុជា។\nចំណែក អាជ្ញាធរ បញ្ជាក់ថា ការត្រួតពិនិត្យទូទាំងប្រទេសនេះ មានគោលបំណងពង្រឹងការតាមដានបរិស្ថាន និងធានាថាសកម្មភាពគ្រប់គ្រងសំណល់ មិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14745","languageVersionId":"10064","visibilityVersion":"2","versionToken":"a1.iIbEQ-RlOisP2YtNocfCJlZ1KY-SZXb72lDWxMp6xig"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-08T08:56:38Z"}