# អ្នកនាំពាក្យថានាយករដ្ឋមន្ត្រីណែនាំចូលឆ្នាំផ្តោតលើវប្បធម៌ មិនលេងបាញ់ទឹក និងប៉ាតម្សៅ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5361>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14737","languageVersionId":"10040","visibilityVersion":"2","versionToken":"a1.G2Rh9l45fIEUEtF5UquV3VF3GwW_hk4XpZ9tWNeD238"}

Original publication: 2026-03-09T04:19:54Z

លោក ប៉ែន បូណា បានលើកឡើងពីការណែនាំឱ្យប្រើបុណ្យចូលឆ្នាំលើកកម្ពស់ល្បែង របាំ និងពិធីសាសនា ភ្ជាប់ការរំលឹកគុណកងទ័ព និងគាំទ្រជនភៀសសឹក។

សម្តេចធិបតី៖ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែ ត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


