{"asset":"news","key":"5362","locale":"km","id":"news:5362:km","entityId":"news:5362","canonicalUrl":"https://www.kps-tv.com/km/news/detail/5362","state":"ready","title":"លោក កែវ រតនៈ ថាកម្ពុជាមិនទាន់ខ្វះប្រេង ខណៈថ្លៃនាំចូលកើនឡើង","summary":"លោករដ្ឋមន្ត្រីបានថ្លែងថ្ងៃទី៨ ខែមីនាថា ការនាំចូលនៅបន្តរាល់ថ្ងៃ ហើយសន្និធិអាចទ្រទ្រង់២១ថ្ងៃបើគ្មានការនាំចូលទាំងស្រុង ខណៈប្រេងនាំចូលថ្មីថ្លៃជាងមុន។","body":"ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានអះអាងថា កម្ពុជាមិនទាន់មានស្ថានភាពដែលខ្វះប្រេងផ្គត់ផ្គង់ទេ ហើយសន្និធិបម្រុងរបស់កម្ពុជានៅតែឈរជើងបាន២១ថ្ងៃដូចគ្នា មានន័យថា បើក្រុមហ៊ុនប្រេងមិនអាចនាំប្រេងចូលបានទាល់តែសោះ នោះកម្ពុជាអាចឈរជើងបាន២១ថ្ងៃ។ ផ្ទុយទៅវិញ កម្ពុជា នៅតែបន្តនាំប្រេងចូលរាល់ថ្ងៃ ពោលគឺមិនទាន់មានការបិទប្រភពណាមួយនៅឡើយទេ។\nការអះអាងរបស់ឯកឧត្តមកែវ រតនៈ ធ្វើឡើងស្របពេលសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងខ្លាំងនាំឱ្យក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន។\nប៉ុន្តែទោះបីជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តម្លៃប្រេងចាប់ផ្តើមហក់ឡើងថ្លៃហើយ ព្រោះប្រេងដែលនាំចូលថ្មីៗមានតម្លៃថ្លៃជាងមុន ខណៈពិភពលោកក៏ឡើងថ្លៃដូចគ្នា ចំណែកការឡើងថ្លៃនេះ មិនមែនជាការកំណត់របស់ម្ចាស់ការ៉ាស់សាំងនោះទេ តែជាការកំណត់របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច តាមអត្រាប្រេងថ្មីដែលនាំចូល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14736","languageVersionId":"10037","visibilityVersion":"2","versionToken":"a1.zNtOws1e2X88YQ5Law8k81SrQVuHTt1JS3nF4pXRNZ8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-09T04:25:26Z"}